25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

បាឋកថាស្តីពី “កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ក្រោមអាណត្តិ លោកប្រធានាធិបតី ដូណាល់ត្រាំ"

ចែករំលែក
បាឋកថាស្តីពី “កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ក្រោមអាណត្តិ លោកប្រធានាធិបតី ដូណាល់ត្រាំ"

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ៧ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស ឯកឧត្តម សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយ បានអញ្ជើញជាអធិបតីភាព ក្នុងការធ្វើបាឋកថា ស្តីពី “កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាង ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ក្រោមអាណត្តិ លោកប្រធានាធិបតី ដូណាល់ត្រាំ" ជូនចំពោះ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំង ថ្នាក់ដឹកនាំ កសស ក្រុមការងារ កសស មន្ត្រីសាលាខេត្តព្រះសីហនុ មន្ត្រីសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ និងនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ

វិចិត្រសាលរូបភាព (32)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង