25-Oct-2026

ការបង្ហាញព័ត៌មានសាជីវកម្ម

របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៦

ចែករំលែក
របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៦

នៅក្នុងត្រីមាសទី១ ឆ្នំា២០២៦​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន​ចំណូលសរុបចំនួន ១៧៤.៣៤៤.១២០.០០០ រៀល កើនឡើង ៥៩.៥៦២.៥៥៥.០០០ រៀល ស្មើនឹង ៥១,៨៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦២.១០៥.៣១២.០០០ រៀល កើនឡើង ៥១.៥៩៧.៤៤៨.០០០ រៀល ស្មើនឹង ៤៩១,០៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។​ 
 
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ ទ្រព្យសកម្ម​សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំនួន ២.៤២៤.១០៥.០៦៩.០០០ រៀល កើនឡើង ១៣៤.៨២៦.៧១៥.០០០ រៀល ស្មើនឹង ៥,៨៩% និងមូលធនសរុប មានចំនួន ១.២៨៧.១០៦.៦១៧.០០០ រៀល កើនឡើង ៦២.១០៥.៣១២.០០០ រៀល ស្មើនឹង ៥,០៧% បើធៀបនឹងដំណាច់ឆ្នាំ២០២៥ ។​

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១. អនុបាតចរន្ត ៣,១៨ ដង
២. អនុបាតចរន្តលឿន ២,៩១ ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,៥៦ %
៤. អនុបាតចំណេញធៀបនឹងមូលធន ៤,៨៣ %
៥. អនុបាតគំលាតចំណេញដុល ៣៥,៤៧ %
៦. អនុបាតគំលាតចំណេញភាព ៣៥,៦២ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៣៩,៥០ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧២៤,០៧ រៀល

 សូម​អាន​របាយការណ៍​ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រីមាសទី១_ឆ្នាំ២០២៦.pdf

២. PAS-First Quarterly Report 2026.pdf

ឯកសារភ្ជាប់

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង