25-Oct-2026

ការបង្ហាញព័ត៌មានសាជីវកម្ម

របាយការណ៍ប្រចាំត្រីមាសទី២ ប្រចាំឆ្នាំ២០២៦

ចែករំលែក
របាយការណ៍ប្រចាំត្រីមាសទី២ ប្រចាំឆ្នាំ២០២៦

នៅក្នុងត្រីមាសទី២ ឆ្នំា២០២៦​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន​ចំណូលសរុបចំនួន ២០០.៦៦៩.០២០.០០០ រៀល កើនជាងក្នុងត្រីមាសទី២ ​ឆ្នំា២០២៥ ចំនួន ៥៣.៣៤៧.៩៧៣.០០០ រៀល ស្មើនឹង ៣៦,២១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៥៦.៤២១.៦៨៤.០០០ រៀល កើនឡើងចំនួន ៣៨.៦៧០.៨៨០.០០០ រៀល ស្មើនឹង ២១៧,៨៥% ។​  សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន  ៣៧៥.០១៣.១៤០.០០០ រៀល កើនឡេីងចំនួន ១១២.៩១០.៥២៨.០០០ រៀល ស្មើនឹង ៤៣,០៨% បើធៀបទៅនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១១៨.៥២៦.៩៩៦.០០០​ រៀល កើនឡើង ចំនួន ៩០.២៦៨.៣២៨.០០០ រៀល ស្មើនឹង ៣១៩,៤៤% បើធៀបទៅនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥​ ។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦​ នេះ ទ្រព្យសកម្ម​សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.៥២៧.៩៤៣.៣២០.០០០​ រៀល កើនឡើងចំនួន ២៣៨.៦៦៤.៩៣៩.០០០​រៀល ស្មើនឹង ១០,៤៣% និងមូលធនសរុប មានចំនួន ១.៣២៦.១៣៩.៧០៧.០០០​ រៀល កើនឡើងចំនួន ១០១.១៣៨.៤០២.០០០រៀល ស្មើនឹង ៨,២៦%​ ។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ មានដូចខាងក្រោម៖

១. អនុបាតចរន្ត ២,០៤ ដង
២. អនុបាតចរន្តលឿន ១,៨២ ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,២៣ %
៤. អនុបាតចំណេញធៀបនឹងមូលធន ៤,២៥ %
៥. អនុបាតគំលាតចំណេញដុល ៣៣,៩៩ %
៦. អនុបាតគំលាតចំណេញភាព ២៨,១២ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៣៣,៩២ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៦៥៧,៨១ រៀល

 សូម​អាន​របាយការណ៍​ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រីមាសទី២_ឆ្នាំ២០២៦.pdf

២. Second Quarterly Report 2026.pdf

ឯកសារភ្ជាប់

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង