មីទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥)

នាម៉ោង ៧ ព្រឹក ថ្ងៃអង្គារ ៩ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ លោក ថៃ ឬទ្ធី និង លោក ទី សាគុណ អគ្គនាយករង កំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងថ្នាក់ដឹកនាំ បុគ្គលិក-និយោជិត កសស បានអញ្ជើញចូលរួម មីទ្ទិញអបអរសាទរ រំលឹកខួបអនុស្សាវរីយ៍លើកទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) ហើយមីទ្ទិញនេះ ត្រូវបានរៀបចំឡើងនៅវេទិកា ៧ មករា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សា ខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ទីរ អង្គភាព ជាច្រើននៅក្នុងខេត្តព្រះសីហនុ
វិចិត្រសាលរូបភាព (3)
អត្ថបទពាក់ព័ន្ធ

ច្ចប្រជុំប្រចាំខែ កក្កដា ឆ្នាំ ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

ការប្រគល់អំណោយ និងថវិកា ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចែកជូនដល់វីរកងទ័ពការពារព្រំដែនជួរមុខ និងប្រជាពលរដ្ឋភៀសសឹក

