25-Oct-2026

ការបង្ហាញព័ត៌មានសាជីវកម្ម

របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២

ចែករំលែក
របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២

ក្នុងត្រីមាសទី៤ ឆ្នំា២០២២  កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មាន ចំណូលសរុបចំនួន ៧៧.០១២.៨៣៨.០០០ រៀល មានការថយចុះជាងត្រីមាសទី៤  ឆ្នំា២០២១ ចំនួន ១០.៦៦៤.១៤៣.០០០ រៀល ស្មើនឹង ១២,១៦% និងខាតក្នុងការិយបរិច្ឆេទចំនួន ១៤.០០៥.០៨១.០០០ រៀល ថយចុះជាងត្រីមាសទី៤ឆ្នំា២០២១ ចំនួន ៣៨.៥១១.៦៧១.០០០រៀល ស្មើនឹង ១៥៧,១៥%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១  ខែធ្នូ ឆ្នាំ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤៣.៧៤៣.៥៤៥.០០០ រៀល កើនឡើងចំនួន ១.៣៩៤.៣១៦.០០០ រៀល ស្មើនឹង ០,៤១% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១  និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨៤.១៥៥.២១៥.០០០រៀល ថយចុះចំនួន ៩.៥៥២.១៧៥.០០០ រៀល ស្មើនឹង ១០,១៩% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះដែរទ្រព្យសកម្ម សរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៦.១៤៥.៥៩៦.០០០រៀល ថយចុះចំនួន ១.០០៤.០៧៤.០០០រៀល ស្មើនឹង ០,០៧% និងមូលធនសរុបមានចំនួន ៨៦៣.៨០០.៩៤៦.០០០រៀល កើនឡើងចំនួន ៧៩.៩០៦.៧៨៧.០០០ រៀលស្មើនឹង ១០,១៩%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម៖ 

១. អនុបាតចរន្ត ២,៦២ ដង
២. អនុបាតចរន្តលឿន ២,២៥ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៩៨ %
៤. អនុបាតចំណេញធៀបនឹងមូលធន ១,៦២ %
៥. អនុបាតគំលាតចំណេញដុល ១៤,៥២ %
៦. អនុបាតគំលាតចំណេញភាព ១៨,១៩ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៣,៩០ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៦៣,២៨ រៀល

 សូម​អាន​របាយការណ៍​ប្រចាំត្រីមាសទី៣ ឆ្នំា ២០២២ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. PAS-Timely Report-decrease in Operating Profit_Q4 2022_KH.pdf

២. PAS-Timely Report-decrease in Operating Profit_Q4 2022_ENG.pdf

ឯកសារភ្ជាប់

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង