25-Oct-2026

ការបង្ហាញព័ត៌មានសាជីវកម្ម

របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៨

ចែករំលែក
របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៨

      ក្នុងត្រីមាសទី ១ ឆ្នំា ២០១៨ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៥៩.២៧០.៤៥៦.០០០ រៀល កើនជាងក្នុងត្រីមាសទី ១ ឆ្នំា ២០១៧ ចំនួន ៩.៤៨៩.៤៤៨.០០០ រៀល ស្មើនឹង ១៩,០៦% និង ខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១១.២៦១.៧៦១.០០០ រៀល ដែលប្រាក់ខាតបានកើនឡើង ចំនួន៨.៤៨១.៦៤៩.000 រៀល ស្មើនឹង ៣០៥,០៨% បើធៀប នឹងត្រីមាសទី ១ ឆ្នាំ ២០១៧ ។ នាថ្ងៃទី ៣១ ខែ មីនា ឆ្ឆ្នំា ២០១៨ នេះដែរ ទ្រព្យសកម្មសរុប របស់ កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានចំនួន ១.២៦៨.៤២១.៦៦០.០០០ រៀល ថយចុះ ចំនួន ១២.០៨៨.៣៧៨.០០០ រៀល ស្មើនឹង ០,៩៤% និងមូលធនសរុប មានចំនួន ៦៣៥.៣៤៨.៧៩៣.០០០ រៀល ថយចុះចំនួន ១១.២៦១.៧៦១.០០០ រៀល ស្មើនឹង ១,៧៤% ។

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ៣,៧៦ ដង
២. អនុបាតចរន្តលឿន ៣,៥៨ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម -០,៨៩ %
៤. អនុបាតចំណេញធៀបនឹងមូលធន -១,៧៧ %
៥. អនុបាតគំលាតចំណេញដុល ២៦,៧៤ %
៦. អនុបាតគំលាតចំណេញភាព -១៩,០០ %
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៣១,៣០ រៀល
៨. ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ................ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ១ ឆ្នំា ២០១៨ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១- របាយការណ៏ប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៨  (ភាសាខ្មែរ)

២- របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ១ ឆ្នាំ ២០១៨  (ភាសាអង់គ្លេស)

៣- ព័ត៌មានទាន់ពេលទម្រង់ទី ៣៣-ក ស្តីពី ការកើនឡើងនៃចំណូល ចំនួន ១៩.០៦%

៤- ព័ត៌មានទាន់ពេលទម្រង់ទី ៣៣-ខ ស្តីពី ការខាតសុទ្ធ ចំនួន ៣០៥.០៨%

ឯកសារភ្ជាប់

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង