25-Oct-2026

ការបង្ហាញព័ត៌មានសាជីវកម្ម

របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥

ចែករំលែក
របាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥

នៅក្នុងត្រីមាសទី១ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១១៤.៧៨១.៥៦៥.០០០ រៀល កើនឡើងចំនួន ១៧.៤១៧.១៤៦.០០០ រៀល ស្មើនឹង ១៧.៨៩% និងចំណេញក្នុងការិយបរិច្ឆេទចំនួន ១០.៥០៧.៨៦៤.០០០ រៀល ថយចុះចំនួន ២២.៧៨៧.៩១៣.០០០​ រៀល ស្មើនឹង ៦៨,៤៤%​ បេីប្រៀបធៀបទៅនឹងត្រីមាសទី១​ ឆ្នាំ២០២៤។ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៨០៤.៦៣០.០៤០.០០០​ រៀល កើនឡើងចំនួន ៣១.៣០៥.៤២៣.០០០​ រៀល ស្មើនឹង ១,៧៧% និងមូលធនសរុបមានចំនួន ១.០៨០.៤០៩.៦៤០.០០០​ រៀល កើនឡើងចំនួន ១០.៥០៧.៨៦៤.០០០ រៀល ស្មើនឹង ០,៩៨%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ មានដូចខាងក្រោម៖

១. អនុបាតចរន្ត ២,៤២ ដង
២. អនុបាតចរន្តលឿន ២,០៨ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៥៨ %
៤. អនុបាតចំណេញធៀបនឹងមូលធន ០,៩៧ %
៥. អនុបាតគំលាតចំណេញដុល ២៥,៧៦ %
៦. អនុបាតគំលាតចំណេញភាព ៩,១៥ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៨,៥០ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១២២,៥១ រៀល

 សូម​អាន​របាយការណ៍​ត្រីមាសទី១ ឆ្នាំ២០២៥ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. PAS_របាយការណ៍ប្រចាំត្រីមាសទី១_ឆ្នាំ២០២៥

២. PAS-First Quarterly Report 2025

ឯកសារភ្ជាប់

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង