25-Oct-2026

ការបង្ហាញព័ត៌មានសាជីវកម្ម

របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៤

SONG SOPHEAKការបង្ហាញព័ត៌មានសាជីវកម្ម
ចែករំលែក
របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៤

ក្នុងត្រីមាសទី៣ឆ្នំា២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១២០.៦១៧.៥៨១.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២៣ ចំនួន ២៥.៧៤០.១៦៧.០០០ រៀល ស្មើនឹង ២៧,១៣% និងខាតសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៧.៨៣៨.០២៧.០០០ រៀល ថយចុះប្រាក់ចំណេញចំនួន ២៩.៨៣៥.៩៧៩.០០០ រៀល ស្មើនឹង ១៣៥,៦៣%។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៣២.៤៩៥.៧៦១.០០០ រៀល កើនចំនួន ៦៧.៩២៧.៧៧០.០០០ រៀល ស្មើនឹង ២៥,៦៧% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦៣.២៤៩.៧៨៦.០០០ រៀល ថយចំនួន ៥៤.៦៨៣.៤៨៤.០០០ រៀល ស្មើនឹង ៤៦,៣៧% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំនួន ១.៧១៨.១៩៩.៤២៨.០០០ រៀល កើនចំនួន ១១៥.៣៧៤.៤៨៨.០០០រៀល ស្មើនឹង ៧,២០% និងមូលធនសរុប មានចំនួន ១.០១៩.៤៨៧.៣៩៤.០០០ រៀល កើនឡើងចំនួន ៤៧.៤៤២.៥១៨.០០០រៀល ស្មើនឹង ៤,៨៨%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

១. អនុបាតចរន្ត ២,៤៨ ដង
២. អនុបាតចរន្តលឿន ២,១៥ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៤៦ %
៤. អនុបាតចំណេញធៀបនឹងមូលធន ០,៧៧ %
៥. អនុបាតគំលាតចំណេញដុល ២៧,៦៣ %
៦. អនុបាតគំលាតចំណេញភាព ៦,៥០ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ០,៤២ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៩១,៣៨ រៀល

 សូម​អាន​របាយការណ៍​ត្រីមាសទី៣ ឆ្នាំ២០២៤ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. Pas_របាយការណ៍ប្រចាំត្រីមាសទី៣_ឆ្នាំ២០២៤.pdf

២. Pas-Third Quarterly Report 2024.pdf

ឯកសារភ្ជាប់

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង