25-Oct-2026

ការបង្ហាញព័ត៌មានសាជីវកម្ម

របាយការណ៍ប្រចាំឆ្នាំ ២០២៣

ចែករំលែក
របាយការណ៍ប្រចាំឆ្នាំ ២០២៣

សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៦៤.៦៤០.៧៧១.០០០ រៀល កើនឡើងចំនួន ២០.៨៩៧.២២៦.០០០ រៀល ស្មើនឹង ៦,០៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១២១.៩៦៥.៤៩០.០០០រៀល កើនឡើងចំនួន ៣៧.៨១០.២៧៥.០០០ រៀល ស្មើនឹង៤៤,៩៣% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៦០២.៨២៤.៩៤០.០០០រៀល កើនឡើងចំនួន ១៧៦.៦៧៩.៣៤៤.០០០រៀល ស្មើនឹង ១២,៣៩% និងមូលធនសរុប មានចំនួន ៩៧២.០៤៤.៨៧៦.០០០រៀល កើនឡើងចំនួន ១០៨.២៤៣.៩៣០.០០០ រៀល ស្មើនឹង ១២,៥៣%។

       សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២៣ មានដូចខាងក្រោម៖

១. អនុបាតចរន្ត ១,៩៤ ដង
២. អនុបាតចរន្តលឿន ១,៦៩ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៧,៦១ %
៤. អនុបាតចំណេញធៀបនឹងមូលធន ១២,៥៥ %
៥. អនុបាតគំលាតចំណេញដុល ៣៣,៤៥ %
៦. អនុបាតគំលាតចំណេញភាព ៤,០៣ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ១៨,២៣ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១.៤២១,៩៧ រៀល

 សូម​អាន​របាយការណ៍​ប្រចាំឆ្នំា ២០២៣ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំឆ្នាំ ២០២៣ - ភាសាខ្មែរ.pdf

២. Pas-Annual Report 2023_English.pdf

ឯកសារភ្ជាប់

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង