25-Oct-2026

ការបង្ហាញព័ត៌មានសាជីវកម្ម

របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ៣ ប្រចាំឆ្នាំ ២០២៣

ចែករំលែក
របាយការណ៍ហិរញ្ញវត្ថុត្រីមាសទី ៣ ប្រចាំឆ្នាំ ២០២៣

ក្នុងត្រីមាសទី៣ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន៩៤.៨៧៧.៤១៤.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២២ ចំនួន ៩.៧៦០.០៥០.០០០រៀល ស្មើនឹង១១,៤៧% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២១.៩៩៧.៩៥២.០០០រៀល កើនឡើងចំនួន១.៧៦២.៥៦៥.០០០រៀល ស្មើនឹង ៨,៧១%។  សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៦៤.៥៦៧.៩៩១.០០០ រៀល ថយចុះចំនួន២.១៦២.៧១៦.០០០ រៀល ស្មើនឹង ០,៨១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១១៧.៩៣៣.២៧០.០០០រៀល កើនឡើងចំនួន ១៩.៧៧២.៩៧៤.០០០ រៀល ស្មើនឹង ២០,១៤% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២។ នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២៣នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំនួន ១.៥០៨.៩៩៣.៧៣៧.០០០រៀល កើនចំនួន ៨២.៨៤៨.១៤១.០០០រៀល ស្មើនឹង ៥,៨១% និងមូលធនសរុប មានចំនួន ៩៦៨.០១២.៦៥៦.០០០រៀល កើនឡើងចំនួន ១០៤.២១១.៧១០.០០០រៀល ស្មើនឹង ១២,០៦%។

សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

១. អនុបាតចរន្ត ២,៧៣ ដង
២. អនុបាតចរន្តលឿន ២,៣៧ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៤៦ %
៤. អនុបាតចំណេញធៀបនឹងមូលធន ២,២៧ %
៥. អនុបាតគំលាតចំណេញដុល ១៩,៥០ %
៦. អនុបាតគំលាតចំណេញភាព ២៣,១៩ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ១៣,៤២ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ២៥៦,៤៧ រៀល

 សូម​អាន​របាយការណ៍​ប្រចាំ ឆ្នំា ២០២២ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. Third Quarterly Report 2023

២. របាយការណ៍ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣

ឯកសារភ្ជាប់

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង