25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនកិច្ច គណៈប្រតិភូកងទ័ពជើងទឹក នៃកងនាវាចម្បាំង ប្រទេសរុស្សី ចំនួន ២ គ្រឿង មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក
ដំណើរទស្សនកិច្ច គណៈប្រតិភូកងទ័ពជើងទឹក នៃកងនាវាចម្បាំង ប្រទេសរុស្សី ចំនួន ២ គ្រឿង មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃចន្ទ ៤ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមនៃ គណៈប្រតិភូកងទ័ពជើងទឹក នៃកងនាវាចម្បាំង ប្រទេសរុស្សី ចំនួន ២ គ្រឿង (នាវា Sovershenny លេខ ៣៣៣ និងនាវា Rezky លេខ ៣៤៣) ដឹកនាំដោយ លោកវរនាវីឯក អេនឌ្រា ហ្គេវ៉យ (Andrei GAEVOY) មេបញ្ជាការរង និងជាប្រធានក្រុមកងនាវាប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹករុស្សី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី

\

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (21)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង