25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក HAYAKAWA Yuho

ចែករំលែក
ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក HAYAKAWA Yuho

ទីក្រុងតូក្យូ ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃចន្ទ ១៣ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាលទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅប្រទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងជាប្រធាន, និងឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំ សមាជិក នៃក្រុមប្រឹក្សាភិបាល កសស និងថ្នាក់ដឹកនាំ កសស បានចូលជួបសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក HAYAKAWA Yuho អនុប្រធានជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្តីពីស្ថានភាពវិវត្តន៍ថ្មី និងការអភិវឌ្ឍរបស់ កសស ។  កិច្ចប្រជុំនេះ បានផ្តោតលើខួបអនុស្សាវរីយ៍លើកទី៣០(១៩៩៦~២០២៦) នៃជំនួយកិច្ចសហប្រតិបត្តិការផ្លូវការរបស់ទីភ្នាក់ងារចៃកា ចំពោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (6)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង