25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

ពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia)

ចែករំលែក
ពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia)

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៤ រសៀល ថ្ងៃសុក្រ ១១ កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណតផែកុងតឺន័រ កសស លេខ ៨ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំប្រារព្ធពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia) មកកាន់ កសស ក្រោមអធិបតីភាព លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ តាមរយៈពិធីស្វាគមន៍នេះ កសស បានបង្ហាញអំពីសមិទ្ធផលថ្មីមួយទៀត នៃការបន្ថែមតំណភ្ជាប់ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ដែលនឹងចូលរួមចំណែក ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ពិធីស្វាគមន៍នេះ ត្រូវបានចូលរួមដោយ ថ្នាក់ដឹកនាំ កសស នគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ក្រុមហ៊ុន Mediterranean Shipping (Cambodia) ដឹកនាំដោយ លោក Udi Goldberg នាយកគ្រប់គ្រង ក្រុមហ៊ុន Mediterranean Shipping (Cambodia) បញ្ជាការនាវា និងនាវិក នៃនាវាសុីស្តារវ័ន (SEA STAR 1) របស់ក្រុមហ៊ុន Mediterranean Shipping (Cambodia) បុគ្គលិក កម្មករ និងនិយោជិត កសស

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (23)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង