25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

នាវាទេសចរណ៍ឈ្មោះ COSIA SERENA សញ្ជាតិ ITALY

ចែករំលែក
នាវាទេសចរណ៍ឈ្មោះ COSIA SERENA សញ្ជាតិ ITALY

នាវេលាម៉ោង ៧:០០ នាទី ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ COSIA SERENA សញ្ជាតិ ITALY ដែលមានប្រវែងបណ្តោយ ២៩០,២០ ម៉ែត្រ ប្រវែងទទឹង ៣៥,៥០ ម៉ែត្រ ជម្រៅ ៨,០០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ១,០៣០ នាក់ (ស្រី ១៩៤ នាក់) មាន ៣៥ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២,៨៩០ នាក់ (ស្រី ១,៦៤០ នាក់) មាន ៥៩ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអ៊ីតាលី (៧៩៤ នាក់) អាល្លឺម៉ង់ (២៥១) និងបារាំង (២៤៧ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៦:០០ នាទី នៅថ្ងៃដដែល

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (19)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង