នាវាទេសចរណ៍ឈ្មោះ DIAMOND PRINCESS សញ្ជាតិ BERMUDA នាវេលាម៉ោង ៧:០០ នាទី ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក

នាវេលាម៉ោង ៧:០០ នាទី ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ DIAMOND PRINCESS សញ្ជាតិ BERMUDA ដែលមានប្រវែងបណ្តោយ ២៨៨,៣៣ ម៉ែត្រ ប្រវែងទទឹង ៣៧,៥០ ម៉ែត្រ ជម្រៅ ៨,៥០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ១,០៥៩ នាក់ (ស្រី ២៤៥ នាក់) មាន ៥៩ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ២,៨៥០ នាក់ (ស្រី ១,៥៦៦ នាក់) មាន ៥២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៧៩៧ នាក់) និងអូស្រ្តាលី (៨២៤ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៦:០០ នាទី នៅថ្ងៃដដែល
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (30)
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

