25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ ក្រុមហ៊ុន Hapag Lloyd (Cambodia) Co., Ltd. មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

Phallyព័ត៌មាន និងព្រឹត្តិការណ៍
ចែករំលែក
ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ ក្រុមហ៊ុន Hapag Lloyd (Cambodia) Co., Ltd. មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នៅវេលាម៉ោង ៣ រសៀល ថ្ងៃចន្ទ ៤ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមហ៊ុន Hapag Lloyd (Cambodia) Co., Ltd. ដឹកនាំដោយ លោក Hurst John នាយកគ្រប់គ្រង នៃក្រុមហ៊ុន Hapag Lloyd (ទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍) ស្តីពីប្រតិបត្តិការ សក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស ជាពិសេសស្ថានភាព នៃដំណើរការសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (13)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង