25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំពិភាក្សាការងារ ស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវា (VTS) ជាមួយក្រុមហ៊ុនទីប្រឹក្សា Japan Aids to Navigation Association (JANA)

ចែករំលែក
កិច្ចប្រជុំពិភាក្សាការងារ ស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវា (VTS) ជាមួយក្រុមហ៊ុនទីប្រឹក្សា Japan Aids to Navigation Association (JANA)

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធ ១១ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង និងលោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវា (VTS) ជាមួយក្រុមហ៊ុនទីប្រឹក្សា Japan Aids to Navigation Association (JANA) ដឹកនាំដោយ លោក Goro Tsukakoshi តំណាង ក្រុមហ៊ុនទីប្រឹក្សា Japan Aids to Navigation Association (JANA)។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ក្រុមហ៊ុន Kanematsu Corporation (ក្រុមហ៊ុនម៉ៅការសម្រាប់ ប្រព័ន្ធចរាចរនាវា (VTS)), Japan Radio Company (ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ (System)) និង Kato Electronics Work (ក្រុមហ៊ុនម៉ៅការ ប៉មអង់តែន)

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (16)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង