ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាង ធនាគារ វីង (ខេមបូឌា) ម.ក និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃសុក្រ ១៤ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាង ធនាគារ វីង (ខេមបូឌា) ម.ក និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្តីពីការប្រើប្រាស់សេវាទូទាត់ និងសេវាហិរញ្ញវត្ថុផ្សេងៗ ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ធនាគារ វីង (ខេមបូឌា) ម.ក ដែលមាន លោក បណ្ឌិត Dmytro Kolechko ជាអគ្គនាយក នៃធនាគារ វីង (ខេមបូឌា) ម.ក
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (19)
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

