25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

ពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាទី២ ប្រចាំសប្តាហ៍ របស់ក្រុមហ៊ុននាវា EVERGREEN VTS SERVICE មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក
ពិធីស្វាគមន៍ដំណើរមកដល់ នៃនាវាទី២ ប្រចាំសប្តាហ៍ របស់ក្រុមហ៊ុននាវា EVERGREEN VTS SERVICE មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃអង្គារ ១០ រោច ខែចេត្រ ឆ្នាំរោង សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅចំណតផែ កសស លេខ ៦ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ បញ្ជាការនាវា EVER CORE នៃក្រុមហ៊ុននាវា  EVERGREEN VTS SERVICE  ធ្វើដំណើរមកកាន់ កសស ។  នេះគឺជាការធ្វើដំណើរ នៃនាវាទី២ ប្រចាំសប្តាហ៍ របស់ក្រុមហ៊ុននាវា  EVERGREEN VTS SERVICE  មកកាន់ កសស ហើយក៏បង្ហាញអំពីភាពរីកចម្រើន នៃការតភ្ជាប់ការដឹកជញ្ជូនតាមសមុទ្ររបស់ កសស ជាមួយបណ្តាក្រុមហ៊ុននាវា

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (17)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង