25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ លោក HIROYUKI Tokito លេខាទី ២ នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក
ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ លោក HIROYUKI Tokito លេខាទី ២ នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖  នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ លោក HIROYUKI Tokito លេខាទី ២ នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបេសកកម្មការទូតរបស់ លោក ត្រូវបានបញ្ចប់អាណត្តិ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះផងដែរ លោក HIROYUKI Tokito បានផ្តល់តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ កសស ក្នុងពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការអភិវឌ្ឍ កសស

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (16)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង