នាវាទេសចរណ៍ឈ្មោះ SEABOURN ENC0RE សញ្ជាតិ BAHAMAS

នាវេលាម៉ោង ៦:២០ នាទី ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤១៣ នាក់ (ស្រី ១០៥ នាក់) មាន ៤៧ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥៤៦ នាក់ (ស្រី ២៧៩ នាក់) មាន ១៩ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣២២ នាក់) និងអង់គ្លេស (១០៥) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល
វិចិត្រសាលរូបភាព (16)
អត្ថបទពាក់ព័ន្ធ

ព័ត៌មាន និងព្រឹត្តិការណ៍
កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១
១ តុលា ២០២៦Phally

ព័ត៌មាន និងព្រឹត្តិការណ៍
បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា
២៨ កញ្ញា ២០២៦Phally

ព័ត៌មាន និងព្រឹត្តិការណ៍
ការហ្វឹកហាត់ជំនួយសង្គ្រោះបឋមរបស់ បុគ្គលិកផ្នែកសន្តិសុខរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១៥ រូប ជាមួយនឹង កងទ័ពជើងទឹក កាណាដា
២៤ កញ្ញា ២០២៦Phally
