កិច្ចប្រជុំពិភាក្សាការងារ ស្តីពីការជំរុញ ការនាំចេញអង្ករ ជាបាវ (Jumbo Bag) ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារជំរុញ ការនាំចេញអង្ករ ដែលរួមមាន ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សុខ ពិសិដ្ឋ ជំនួយការផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការី ដើម្បីពិភាក្សាអំពី ការជំរុញ ការនាំចេញអង្ករ ជាបាវ (Jumbo Bag)។ កិច្ចប្រជុំនេះ បានសម្រេចឯកភាព ក្នុងការគិតគូ និងជំរុញការនាំចេញអង្ករ ជាបាវ ក្នុងបរិមាណជាច្រើន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
វិចិត្រសាលរូបភាព (17)
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

