ដំណើរទស្សនកិច្ច គណៈប្រតិភូក្រសួងផែនការ និងក្រុមប្រឹក្សាភិបាលវិទ្យាស្ថានមេគង្គ ចំនួន ៣០ រូប មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១:៣០ នាទីរសៀល ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូក្រសួងផែនការ និងក្រុមប្រឹក្សាភិបាលវិទ្យាស្ថានមេគង្គ ចំនួន ៣០ រូប មកពីប្រទេសចំនួន ៦ ដឹកនាំដោយ ឯកឧត្តម ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងអភិវឌ្ឍន៍ នៃក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានមេគង្គ ក្នុងគោលបំណងស្វែងយល់ពី សក្តានុពលសេដ្ឋកិច្ចកម្ពុជា សង្វាក់ពាណិជ្ជកម្ម និងសកម្មភាពនាំចេញនាំចូលទំនិញ តាមរយៈ កសស ក៏ដូចជាស្វែងយល់ពីឱកាស នៃកិច្ចសហប្រតិបត្តិការនៅមហាអនុតំបន់ទន្លេមេគង្គ
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (21)
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

