ដំណើរទស្សនកិច្ចរបស់ ក្រុមហ៊ុន China Federation of Logistics & Purchasing (CFLP) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាពេលព្រឹក ថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ ក្រុមការងារ នៃក្រុមហ៊ុន China Federation of Logistics & Purchasing (CFLP) ក្នុងគោលបំណងស្វែងយល់ពី ប្រតិបត្តិការ សក្តានុពល និងការអភិវឌ្ឍរបស់ កសស។ ក្នុងកិច្ចជំនួបនេះ ឯកឧត្តម លូ គឹមឈន់ ក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូន ថ្នាក់ដឹកនាំនៃដំណើរទស្សនកិច្ចរបស់ក្រុមការងារ នៃក្រុមហ៊ុន CFLP ផងដែរ។
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (4)
អត្ថបទពាក់ព័ន្ធ

ព័ត៌មាន និងព្រឹត្តិការណ៍
កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១
១ តុលា ២០២៦Phally

ព័ត៌មាន និងព្រឹត្តិការណ៍
បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា
២៨ កញ្ញា ២០២៦Phally

ព័ត៌មាន និងព្រឹត្តិការណ៍
ការហ្វឹកហាត់ជំនួយសង្គ្រោះបឋមរបស់ បុគ្គលិកផ្នែកសន្តិសុខរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១៥ រូប ជាមួយនឹង កងទ័ពជើងទឹក កាណាដា
២៤ កញ្ញា ២០២៦Phally
