25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣ ម៉ែត្រ ប្រវែងទទឹង ២៨,៨ ម៉ែត្រ ជម្រៅ ៦,៦៥ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព

ចែករំលែក
នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣ ម៉ែត្រ ប្រវែងទទឹង ២៨,៨ ម៉ែត្រ ជម្រៅ ៦,៦៥ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ១១:៤០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣ ម៉ែត្រ ប្រវែងទទឹង ២៨,៨ ម៉ែត្រ ជម្រៅ ៦,៦៥ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៩ នាក់ (ស្រី ៩៣ នាក់) មាន ៤៣ សញ្ជាតិ  និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៨៦  នាក់ (ស្រី ៤៥៨ នាក់)  មាន ១៨ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៧០៧ នាក់) ជនជាតិអង់គ្លេស (៥០ នាក់) និងអូទ្រីស (៥២ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (5)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង