កិច្ចប្រជុំស្ដីពីវឌ្ឍនភាពប្រចាំខែកក្កដា នៃការអនុវត្តគម្រោងកែសម្រួលផែច្រាំងទំនិញទូទៅ ជាចំណតផែកុងតឺន័រ ប្រវែង ២៥៣ ម៉ែត្រ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ៣ រសៀល ថ្ងៃអង្គារ ៧រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំធំ កសស លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមបច្ចេកទេសគ្រប់គ្រងគម្រោង បានជួបប្រជុំស្ដីពីវឌ្ឍនភាពប្រចាំខែកក្កដា នៃការអនុវត្តគម្រោងកែសម្រួលផែច្រាំងទំនិញទូទៅ ជាចំណតផែកុងតឺន័រ ប្រវែង ២៥៣ ម៉ែត្រ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV ។ រហូតដល់ដមណាច់ខែកក្កដា ឆ្នាំ២០២៣នេះ វឌ្ឍនភាពនៃការអនុវត្តគម្រោងសម្រេចបាន ប្រមាណ 8% នៃផែនការគ្រោងទុកហើយ
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (12)
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

