ថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច អ្នកសារព័ត៌មានជាន់ខ្ពស់ ចំនួន ៣០ នាក់ មកពីស្ថាប័នចំរុះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដើម្បីសិក្សាអំពីសក្តានុពល

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅវេលាម៉ោង ១០ ព្រឹក ថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច អ្នកសារព័ត៌មានជាន់ខ្ពស់ ចំនួន ៣០ នាក់ មកពីស្ថាប័នចំរុះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដើម្បីសិក្សាអំពីសក្តានុពល និងវឌ្ឍនភាពរបស់ កសស ក្នុងអំឡុងពេលចុះបេសកកម្មមកកាន់ខេត្តព្រះសីហនុ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ "សក្តានុពលទេសចរណ៍សម្រាប់ជាតិ និងអន្តរជាតិ"
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (27)
អត្ថបទពាក់ព័ន្ធ

ព័ត៌មាន និងព្រឹត្តិការណ៍
កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១
១ តុលា ២០២៦Phally

ព័ត៌មាន និងព្រឹត្តិការណ៍
បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា
២៨ កញ្ញា ២០២៦Phally

ព័ត៌មាន និងព្រឹត្តិការណ៍
ការហ្វឹកហាត់ជំនួយសង្គ្រោះបឋមរបស់ បុគ្គលិកផ្នែកសន្តិសុខរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១៥ រូប ជាមួយនឹង កងទ័ពជើងទឹក កាណាដា
២៤ កញ្ញា ២០២៦Phally
