25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

នាវាទេសចរណ៍ ឈ្មោះ Europa 2 សញ្ជាតិ Malta ដែលមានប្រវែងបណ្តោយ ២២៥,៣៨ ម៉ែត្រ ប្រវែងទទឹង ២៩,៩០ ម៉ែត្រ ជម្រៅ -៦,៣០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព

ចែករំលែក
នាវាទេសចរណ៍ ឈ្មោះ Europa 2 សញ្ជាតិ Malta ដែលមានប្រវែងបណ្តោយ ២២៥,៣៨ ម៉ែត្រ ប្រវែងទទឹង ២៩,៩០ ម៉ែត្រ ជម្រៅ -៦,៣០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព

កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ នាវេលាម៉ោង ៦ ព្រឹក ថ្ងៃអង្គារ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​២៥ ខែមេសា ឆ្នាំ២០២៣ នាវាទេសចរណ៍ ឈ្មោះ Europa 2 សញ្ជាតិ Malta ដែលមានប្រវែងបណ្តោយ ២២៥,៣៨ ម៉ែត្រ ប្រវែងទទឹង ២៩,៩០ ម៉ែត្រ ជម្រៅ -៦,៣០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១​ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៣៦៧ នាក់ (ស្រី ៨៨ នាក់) មាន ២៤ សញ្ជាតិ​ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៣៤៣​ នាក់ (ស្រី ១៧៤ នាក់)​ មាន ១៥ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺអាល្លឺម៉ង់ (២៩៣ នាក់) និងស្វីស (១៨​ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១០ យប់ នាថ្ងៃខែឆ្នាំដដែល

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (13)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង