25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

ថ្នាក់ដឹកនាំ កសស បានទស្សនកិច្ចសិក្សាចំណតផែ Eatern Sea Laem Chabang Terminal Co., Ltd (ESCO) និងសិក្សាប្រព័ន្ធស្វ័យប្រវត្តិកម្មប្រតិបត្តិការចំណតផែ

ចែករំលែក
ថ្នាក់ដឹកនាំ កសស បានទស្សនកិច្ចសិក្សាចំណតផែ Eatern Sea Laem Chabang Terminal Co., Ltd (ESCO) និងសិក្សាប្រព័ន្ធស្វ័យប្រវត្តិកម្មប្រតិបត្តិការចំណតផែ

កំពង់ផែឡេមឆាបាង ប្រទេសថៃឡង់តិ៍ នៅព្រឹក ថ្ងៃសៅរ៍ ៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសបំពេញបេសកកម្មការងារនៅបរទេស  ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំគណៈប្រតិភូនៃសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ កសស បានទស្សនកិច្ចសិក្សាចំណតផែ Eatern Sea Laem Chabang Terminal Co., Ltd (ESCO) និងសិក្សាប្រព័ន្ធស្វ័យប្រវត្តិកម្មប្រតិបត្តិការចំណតផែ ។ ចំណតផែ ESCO ជាភាគហ៊ុនរបស់ក្រុមហ៊ុន Kamigumi និង អាជ្ញាធរកំពង់ផែសឹង្ហបុរី (PSA) ។ ចំណតផែ ESCO ប្រវែង ៣០០ម ជម្រៅទឹក -១៤ម សមត្ថភាព ៦០០ ០០០TEUs/១ឆ្នាំ ដោយបំពាក់គ្រឿងចក្រប្រភេទ Q/C ៤ គ្រឿង, RTG ១០គ្រឿង, Reach Stacker ៣គ្រឿង និង Prime Mover ២៧គ្រឿង ។ នៅឆ្នាំ២០២២ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់ ប្រមាណ ៥៩០ ០០០TEUs

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (5)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង