25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

ថ្នាក់ដឹកនាំ កសស ចូលសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Masami KUBO, ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអគ្គនាយក ក្រុមហ៊ុន KAMIGUMI Co., Ltd និងលោក Kenji HOKAZONO ប្រធានក្រុមហ៊ុន Kobe-Osaka International Port Corporation (HANSHIN Port)

ចែករំលែក

សណ្ឋាគារ Portopia, ទីក្រុង កូបេ ប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសបំពេញបេសកកម្មការងារនៅប្រទេសជប៉ុន ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដឹកនាំគណៈប្រតិភូនៃសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំ កសស ចូលសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Masami KUBO, ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអគ្គនាយក ក្រុមហ៊ុន KAMIGUMI Co., Ltd និងលោក Kenji HOKAZONO ប្រធានក្រុមហ៊ុន Kobe-Osaka International Port Corporation (HANSHIN Port) ។ ក្រុមហ៊ុនឡូជីស្ទិកធំៗទាំងពីររបស់ជប៉ុន បានទិញភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រមាណ ៦២% នៃចំនួនហ៊ុនសរុបដែលបានបោះផ្សាយ ក្នុងនោះ ក្រុមហ៊ុន KAMIGUMI Co., Ltd កាន់កាប់ហ៊ុនសរុប ១១.១៥លានហ៊ុន (៥២%) និងក្រុមហ៊ុន Hanshin Port កាន់កាប់ហ៊ុនសរុប ២.១៤លានហ៊ុន (១០%)

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (10)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង