25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

នាវាទេសចរណ៍ ឈ្មោះ Seabourn Encore សញ្ជាតិ Bahamas ដែលមានប្រវែងបណ្តោយ ២១០,៥០ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ -៦,៦០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព

ចែករំលែក
នាវាទេសចរណ៍ ឈ្មោះ Seabourn Encore សញ្ជាតិ Bahamas ដែលមានប្រវែងបណ្តោយ ២១០,៥០ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ -៦,៦០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព

កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ នាវេលាម៉ោង ៧:៥០ នាទីព្រឹក ថ្ងៃសៅរ៍​ ៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ នាវាទេសចរណ៍ ឈ្មោះ Seabourn Encore សញ្ជាតិ Bahamas ដែលមានប្រវែងបណ្តោយ ២១០,៥០ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ -៦,៦០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១​ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៤១ នាក់ (ស្រី ១០៦ នាក់) មាន ៤៦ សញ្ជាតិ​ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៤១៦​ នាក់ (ស្រី ២១៤ នាក់)​ មាន ២៣ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមាន ១៧៣ នាក់ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ៨ ល្ងាច នាថ្ងៃខែឆ្នាំដដែល

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (14)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង