នាវាទេសចរណ៍ ឈ្មោះ Nautica សញ្ជាតិ Marshall Island ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ៣០,២៧ ម៉ែត្រ និងជម្រៅ -៦,២០ ម៉ែត្រ បានចូលចតនៅ កសស

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាវាទេសចរណ៍ ឈ្មោះ Nautica សញ្ជាតិ Marshall Island ដែលមានប្រវែងបណ្តោយ ១៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ៣០,២៧ ម៉ែត្រ និងជម្រៅ -៦,២០ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព បន្ទាប់បានចេញដំណើរមកពីប្រទេសថៃ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ ដែលមាននាវិកសរុបចំនួន ៤០៧ នាក់ (ស្រី ៦៩ នាក់) ជាមួយនឹង ៣៦ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥៣៥ នាក់ ស្រី ២៨៨ នាក់ ជាមួយនឹង ២៤ សញ្ជាតិ (ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក ដែលមាន ៣៦០ នាក់) ហើយនាវានេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ៦ ល្ងាច នៅថ្ងៃខែឆ្នាំដដែល
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (14)
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

