ថ្នាក់ដឹកនាំ កសស បានអនុញ្ញាតិឲ្យក្រុមការងារនៃសមាគមខ្មែរ-អាមេរិកាំងចំនួន៥រូប ដឹកនាំដោយលោក ប៉ែន ស៊ីថា អតីតអគ្គនាយករងរដ្ឋបាល នៃកសស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នាវេលាម៉ោង ១០ និង ៣០នាទីព្រឹក ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំតូច ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានអនុញ្ញាតិឲ្យក្រុមការងារនៃសមាគមខ្មែរ-អាមេរិកាំងចំនួន៥រូប ដឹកនាំដោយលោក ប៉ែន ស៊ីថា អតីតអគ្គនាយករងរដ្ឋបាល នៃកសស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីសក្កានុពលនៃកិច្ចសហប្រតិបត្តិការរវាង កសស និងកំពង់ផែសៀតថល នៃសហរដ្ឋអាមេរិក ជាពិសេសផ្តោតលើផ្នែកបច្ចេកវិទ្យាសន្តិសុខ
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (14)
អត្ថបទពាក់ព័ន្ធ

ព័ត៌មាន និងព្រឹត្តិការណ៍
កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១
១ តុលា ២០២៦Phally

ព័ត៌មាន និងព្រឹត្តិការណ៍
បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា
២៨ កញ្ញា ២០២៦Phally

ព័ត៌មាន និងព្រឹត្តិការណ៍
ការហ្វឹកហាត់ជំនួយសង្គ្រោះបឋមរបស់ បុគ្គលិកផ្នែកសន្តិសុខរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១៥ រូប ជាមួយនឹង កងទ័ពជើងទឹក កាណាដា
២៤ កញ្ញា ២០២៦Phally
