25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានអញ្ជើញទទួលស្វាគមន៍វត្តមាន នាវាទេសចរណ៍ Seabourn Encore ដែលបានធ្វើដំណើរមកពីប្រទេសថៃ មកចូលចតនៅ កសស (កម្ពុជា) និងធ្វើដំណើរបន្តទៅកាន់ប្រទេសវៀតណាម

ចែករំលែក
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានអញ្ជើញទទួលស្វាគមន៍វត្តមាន នាវាទេសចរណ៍ Seabourn Encore ដែលបានធ្វើដំណើរមកពីប្រទេសថៃ មកចូលចតនៅ កសស (កម្ពុជា) និងធ្វើដំណើរបន្តទៅកាន់ប្រទេសវៀតណាម

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅម៉ោង ៧ ព្រឹក ថ្ងៃព្រហស្បតិ៍ ៧ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក ម៉ាង សុីណេត  អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ថោង  វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានអញ្ជើញទទួលស្វាគមន៍វត្តមាន នាវាទេសចរណ៍ Seabourn Encore ដែលបានធ្វើដំណើរមកពីប្រទេសថៃ មកចូលចតនៅ កសស (កម្ពុជា) និងធ្វើដំណើរបន្តទៅកាន់ប្រទេសវៀតណាម ។ នាវាទេសចរណ៍នេះ មាននាវិកចំនួន  ៤៣២ នាក់ (ស្ត្រី ៩៣ នាក់) ដែលមាន ៥០ សញ្ជាតិ និងភ្ញៀវចំនួន ៣៩៥ នាក់ (ស្ត្រី ២០០  នាក់) ដែលមាន ៣២ សញ្ជាតិ  ដែលភាគច្រើនជាសញ្ជាតិអាមេរិកាំង អង់គ្លេស  និងអូស្ត្រាលី ។ នេះជាលើកដំបូង នៃការចូលចត របស់នាវាទេសចរណ៍ នៅ កសស (កម្ពុជា) បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបើកសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការស្រាកស្រាននៃការឆ្លងរីករាលដាល ជម្ងឺកូវីដ១៩ តាមរយៈភាពជោគជ័យក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេសកម្ពុជា

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (7)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង