25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ (ដូសជំរុញ) ជូននិយោជិត-កម្មករ និងក្រុមគ្រួសារ របស់ កសស ក្រោមការណែនាំរបស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)​ នៅថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ​ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ កសស បានសហការជាមួយ មន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ដើម្បីរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ (ដូសជំរុញ) ជូននិយោជិត-កម្មករ និងក្រុមគ្រួសារ របស់ កសស ក្រោមការណែនាំរបស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។​ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ (ដូសជំរុញ) នេះមានដំណើរការប្រកបដោយភាពជោគជ័យ និងជាពិសេស វិធានការសុខភាពរបស់ក្រសួងសុខាភិបាល "៣ កុំ និង ៣ ការពារ" ត្រូវបានអនុវត្តដោយមានប្រសិទ្ធិភាព 

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page ៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (10)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង