ការរៀបចំអង្គប្រជុំ ( ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ) របស់គណៈកម្មការសម្របសម្រួលរួម លើកទី១ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតែន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)

នៅវេលាម៉ោង ៣ រសៀល ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំធំ កសស: លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្ម កំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានរៀបចំអង្គប្រជុំ ( ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ) របស់គណៈកម្មការសម្របសម្រួលរួម លើកទី១ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតែន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣) ជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា និងក្រុមជំនាញការ JICA ។
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (10)
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

