25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

ឯកឧត្ដម លូ គឹមឈន់ ព្រមទាំងថ្នាក់ដឹកនាំកំពង់ផែ បានគោរពជូនពរឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម យន្ត មីន

ចែករំលែក
ឯកឧត្ដម លូ គឹមឈន់ ព្រមទាំងថ្នាក់ដឹកនាំកំពង់ផែ បានគោរពជូនពរឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម យន្ត មីន

នៅព្រឹកថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៦ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំកំពង់ផែ បានគោរពជូនពរ និងប្រសិទ្ធិពរមហាប្រសើរជូនឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក្នងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ សូមអោយ ឯកឧត្តម និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំង ខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយ៉ឺនយូរ និងសុភមង្គលគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង