នាវាទេសចរណ៍ចំនួន ០២ គ្រឿង ឈ្មោះ Marella Discovery និងឈ្មោះ Norwegian Jewel បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

វេលាម៉ោង ៨:០០ ព្រឹកថ្ងៃសៅរ៍ ៤កើត ខែផល្គុនឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ មាននាវាទេសចរណ៍ចំនួន ០២ គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ ១. ឈ្មោះ Marella Discovery ជានាវាទី ២០ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ១.៧៨៣ នាក់ (ស្រី ៩១០ នាក់) និងនាវិកចំនួន ៧៦៣ នាក់ (ស្រី ១៣៧ នាក់) ហើយនាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០:០០ ល្ងាចថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម និង ២. ឈ្មោះ Norwegian Jewel ជានាវាទី ២១ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ មានផ្ទុកអ្នកដំណើរចំនួន ២.៣៥៥ នាក់ (ស្រី ១.២៨១ នាក់) និងនាវិកចំនួន ១.០៥៦ នាក់ (ស្រី ២៥១ នាក់) ហើយនាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២១:០០ ថ្ងៃដដែល ឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាម ។
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

