នាវាទេសចរណ៍ឈ្មោះ Costa Fortuna ដែលជានាវាទី ១៦ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

នៅថ្ងៃអាទិត្យ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ ព្រឹក មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Costa Fortuna ដែលជានាវាទី ១៦ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន ២.៧២៦ នាក់ (ស្រី ១.៥០៦ នាក់) និងនាវិកចំនួន ៩៧៩ នាក់ (ស្រី ១៤៦ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៨:០០ ល្ងាចថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែសឹង្ហបូរី ។
អត្ថបទពាក់ព័ន្ធ

ព័ត៌មាន និងព្រឹត្តិការណ៍
កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១
១ តុលា ២០២៦Phally

ព័ត៌មាន និងព្រឹត្តិការណ៍
បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា
២៨ កញ្ញា ២០២៦Phally

ព័ត៌មាន និងព្រឹត្តិការណ៍
ការហ្វឹកហាត់ជំនួយសង្គ្រោះបឋមរបស់ បុគ្គលិកផ្នែកសន្តិសុខរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១៥ រូប ជាមួយនឹង កងទ័ពជើងទឹក កាណាដា
២៤ កញ្ញា ២០២៦Phally
