25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនកិច្ច និងពិភាក្សាការងាររបស់ គណៈប្រតិភូក្រុមការងារព្រឹទ្ធសភា នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន (ODA) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក
ដំណើរទស្សនកិច្ច និងពិភាក្សាការងាររបស់ គណៈប្រតិភូក្រុមការងារព្រឹទ្ធសភា នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន (ODA) មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖  នាវេលាម៉ោង ១១ ព្រឹក ថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច និងពិភាក្សាការងាររបស់ គណៈប្រតិភូក្រុមការងារព្រឹទ្ធសភា នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុនសមាជិកព្រឹទ្ធសភាជប៉ុន ចំនួន ៤ រូប  ដែលដឹកនាំដោយ ឯកឧត្តម FURUKAWA TOSHIHARU ក្នុងគោលបំណងត្រតពិនិត្យមើលអំពីប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល  នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅក្នុងព្រះរាជណាចក្រកម្ពុជា ។ ដំណើរទស្សនកិច្ច និងពិភាក្សាការងារនេះ ក៏ត្រូវបានចូលរួមអមដំណើរដោយ មន្ត្រី ២ រូប នៃលេខាធិការដ្ឋាននៃព្រឹទ្ធសភាជប៉ុន, ក្រុមការងារ នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា ដឹកនាំដោយ លោក MATSUDA Junsaku អ្នកប្រឹក្សា នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា និងក្រុមការងារ ការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា ដឹកនាំដោយ លោក SANUI Kazumasa ប្រធានតំណាង JICA ប្រចាំប្រទេសកម្ពុជា

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (35)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង