25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលខ្លីស្តីអំពី មេរៀនដែលទទួលបានពីបទពិសោធលើការបញ្ជានាវា និងការសិក្សាករណីជាក់ស្តែងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)

ចែករំលែក
វគ្គបណ្តុះបណ្តាលខ្លីស្តីអំពី មេរៀនដែលទទួលបានពីបទពិសោធលើការបញ្ជានាវា និងការសិក្សាករណីជាក់ស្តែងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS)

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ៤ កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតីភាព ព្រមទាំងបានដឹកនាំធ្វើបទបង្ហាញ ជាមួយនឹង លោក ស៊ឹង សេណូ នាយក នៃនាយកដ្ឋាន កណ្ណធារ-នាវាចរ សម្រាប់វគ្គបណ្តុះបណ្តាលខ្លីស្តីអំពី មេរៀនដែលទទួលបានពីបទពិសោធលើការបញ្ជានាវា និងការសិក្សាករណីជាក់ស្តែងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) សម្រាប់សិក្ខាកាមនាវិកវ័យក្មេង

វិចិត្រសាលរូបភាព (14)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង