25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ច នៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) សម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ

ចែករំលែក
កិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ច នៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) សម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃសៅរ៍ ១០ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ច នៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) សម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) និងក្រុមហ៊ុន Sunwah Group ដឹកនាំដោយ លោក បណ្ឌិត Jonathan K.S. Choi ប្រធានក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មចិនហុងកុង (CGCC) ប្រធានសម្ព័ន្ធធុរកិច្ចតំបន់ឆ្នេរសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ (GBA Alliance) និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Sunwah Group ស្តីពី ការអភិវឌ្ឍ ប្រតិបត្តិការ និងផែនការពង្រីកនាពេលអនាគត របស់ កសស និងជាពិសេស ដើម្បីស្វែងយល់ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការវិនិយោគ និងឱកាសធុរកិច្ចថ្មីៗ

វិចិត្រសាលរូបភាព (25)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង