25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Inchape Shipping Services (Cambodia) Ltd. រួមទាំងក្រុមហ៊ុន Nippon Steel Logistics Co., Ltd.

ចែករំលែក
កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Inchape Shipping Services (Cambodia) Ltd. រួមទាំងក្រុមហ៊ុន Nippon Steel Logistics Co., Ltd.

កំពង់ផែស្វយ័តក្រុងព្រហសីហនុ (កសស) ៖ នាវេលាម៉ោង ១០ព្រឹក ថ្ងៃព្រហស្បតិ៍ ៩ កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន Inchape Shipping Services (Cambodia) Ltd. ដឹកនាំដោយ លោក ស៊ុម សារឿន រួមទាំងក្រុមហ៊ុន Nippon Steel Logistics Co., Ltd. ដឹកនាំដោយ លោក Yoshinori Uno ស្តីពី ព័ត៌មានទូទៅ សេវាកម្ម និងប្រតិបត្តិការ របស់ កសស ជាពិសេសការនាំចេញ/នាំចូល ទំនិញ (ដែក) រួមទាំងប្រវត្តិ និងផែនការអភិវឌ្ឍ​ន៍របស់កំពង់ផែ នាពេលអនាគត

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (13)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង