ដំណើរទស្សនកិច្ច ក្រុមហ៊ុន CNLL Logistics (Cambodia) Co., Ltd. រួមដំណើរដោយ ក្រុមហ៊ុនអតិថិជន KEEN មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃចន្ទ ១៤ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស លោក ថៃ ម៉េងលី នាយក នៃនាយកដ្ឋានប្រតិបត្តិការទីលានកុងតឺន័រ និងលោក ងួន រតនា នាយក នៃនាយកដ្ឋានអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច ក្រុមហ៊ុន CNLL Logistics (Cambodia) Co., Ltd. ដឹកនាំដោយ អ្នកស្រី ងួន ឡេង ប្រធានគ្រប់គ្រង ក្រុមហ៊ុន CNLL Logistics (Cambodia) Co., Ltd. រួមដំណើរដោយ ក្រុមហ៊ុនអតិថិជន KEEN ក្នុងគោលបំណងសិក្សាស្វែងយល់ពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (13)
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

