កិច្ចប្រជុំពិភាក្សាការងារជាមួយ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើង នៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ៧ រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅ សាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើង នៃការដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ កិច្ចប្រជុំពិភាក្សាការងារនេះ មានការចូលរួមពី គណៈប្រតិភូថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន គណៈប្រតិភូថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គណៈប្រតិភូថ្នាក់ដឹកនាំ ក្រុមហ៊ុន ខេមបូឌា ភីភីអេសអេចវី អិចប្រេសវ៉េ ឯ.ក និងគណៈប្រតិភូថ្នាក់ដឹកនាំ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វិចិត្រសាលរូបភាព (27)
អត្ថបទពាក់ព័ន្ធ

កិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១

បាឋកថាស្តីពី និន្នាការសេដ្ឋកិច្ចសកលដែលជះឥទ្ធិពលដល់កម្ពុជា

