25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៩ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក
កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៩ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាវេលាម៉ោង ៧:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ សុខា ប៊ិច រីសត ខេត្តព្រះសីហនុ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៩ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពី ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានមហាសន្និបាតភាគហ៊ុនិក លើកទី ៩ ឯកឧត្តម ថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម និង លោក ជាសមាជិកក្រុមប្រឹក្សាភិបាល និងមន្រ្តីត្រួតពិនិត្យរដ្ឋអម របស់ កសស ថ្នាក់ដឹកនាំ កសស ភាគហ៊ុនិកសក្តានុពល KAMIGUMI Co., Ltd. និង Kobe-Osaka International Port Corporation ភ្ញៀវជាតិ និងអន្តរជាតិ និងភាគហ៊ុនិក របស់ កសស ទាំងអស់ ។  កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៩ របស់ កសស នេះ បានរាយការណ៍ពីលទ្ធផលការងារអាជីវកម្ម-សេវាកម្មឆ្នាំ ២០២៥ និងទិសដៅការងារឆ្នាំ ២០២៦ ព្រមទាំងបានបោះឆ្នោតអនុម័តបែងចែកភាគលាភជូនដល់បណ្តាភាគហ៊ុនិកឯកជនរបស់ខ្លួន ជាលើកទី ៩ ចំនួន ៦០៥ រៀល ក្នុង ១ ហ៊ុន ស្មើនឹង ១២ % សម្រាប់កាលបរិច្ឆេទឆ្នាំ២០២៥ និងប្រាក់លាភការក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋអម កសស សម្រាប់ឆ្នាំ ២០២៦ ផងដែរ

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (50)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង