25-Oct-2026

ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលំហូរចរាចរទូកនេសាទក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការ នៃគម្រោងសាងសង់ ចំណតផែកុងតឺន័រថ្មី-ជំហានទី១, ជំហានទី២, និងជំហានទី៣

ចែករំលែក
សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីលំហូរចរាចរទូកនេសាទក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការ នៃគម្រោងសាងសង់ ចំណតផែកុងតឺន័រថ្មី-ជំហានទី១, ជំហានទី២, និងជំហានទី៣

នៅសណ្ឋាគារ ឆ្នេរថ្មី ខេត្តព្រះសីហនុ៖ នាវេលាម៉ោង ៣:០០ នាទីរសៀល ថ្ងៃអង្គារ ៩ រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ មន្រ្តីអាជ្ញាធរសមត្តកិច្ចខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីស្តីពីលំហូរចរាចរទូកនេសាទក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការ នៃគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី១, ជំហានទី២, និងជំហានទី៣ ជូនប្រជាពលរដ្ឋ និងម្ចាស់ទូកនេសាទត្រីដែល រស់នៅក្នុងតំបន់ទំនប់រលក ប្រមាណ ៥០ នាក់ ប្រកបដោយមិត្តភាព និងជោគជ័យ ។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះ  ប្រជាពលរដ្ឋ និងម្ចាស់ទូកនេសាទត្រីដែល រស់នៅក្នុងតំបន់ទំនប់រលកទាំងអស់ មានក្តីសោមនស្សរីករាយ និងបានគាំទ្រចំពោះការអភិវឌ្ឍចំណតផែកុងតឺន័រទឹកជ្រៅថ្មីទាំង៣ជំហាន និងគាំទ្រចំពោះវិធានការ នៃលំហូរចរាចរទូកនេសាទក្នុងអំឡុងពេលសាងសង់និងប្រតិបត្តិការ ចំណតផែកុងតឺន័រថ្មី-ជំហានទី១, ជំហានទី២, និងជំហានទី៣ ដើម្បីបញ្ជៀសនូវការជួបគ្រោះថ្នាក់ជាយថាហេតុណាមួយជាមួយនាវាពាណិជ្ជកម្មអន្តរជាតិ នៅក្នុងអាងនាវា និងឃ្លងនាវារបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វិចិត្រសាលរូបភាព (12)

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង