ព័ត៌មាន និងព្រឹត្តិការណ៍

ឧសភា២៣ នាវាដ៏ធំ ១ គ្រឿង ឈ្មោះ GLOVIS PASSION បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
២៣ ឧសភា ២០១៦Sunnguonនៅរសៀលថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ២០១៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានទទួលនាវាដ៏ធំ ១ គ្រឿង ឈ្មោះ GLOVIS PASSION បានចូលចតដើម្បីធ្វើការផ្ទេទំនិញប្រភេទជារថយន្តប្រមាណជិត ២០០ គ្រឿង ៕
អានបន្ថែម
ឧសភា១១ ឯកឧត្ដម លូ គឹមឈន់ បានអនុញាតិអោយ Business Journalist of One World Media បានជួបសម្ភាស៍
១១ ឧសភា ២០១៦Sunnguonថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ១១:០០ព្រឹក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំកំពង់ផែ បានអនុញាតិអោយ Business Journalist of One World Media បានជួបសម្ភាស៍ ៕
អានបន្ថែម
ឧសភា១១ ប្រជុំពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុន Shipping Lines អំពី Verified Gross Mass (VGM) កុងតេន័រ
១១ ឧសភា ២០១៦Sunnguonនៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកអគ្គនាយករងអាជីវកម្មកំពង់ផែ និងនាយកដ្ឋានជំនាញ បានជួបប្រជុំពិភាក្សាការងារជាមួយបណ្តាក្រុមហ៊ុន Shipping Lines អំពី Verified Gross Mass (VGM) កុងតេន័រ ដោយអនុលោមតាមក្រម SOLAS ដែលតម្រូវដោយអង្គការ IMO ៕
អានបន្ថែម
ឧសភា០៩ ក្រុមហ៊ុនដែកថែបនាំចេញក្រៅប្រទេសរបស់ចិន បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសេដ្ឋកិច្ចទីផ្សារនាំទំនិញដែកចូលមកក្នុងប្រទេសកម្ពុជា
៩ ឧសភា ២០១៦Sunnguonនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន NANJING IRON & STEEL GROUP CO.,LTD. ជាក្រុមហ៊ុនដែកថែបនាំចេញក្រៅប្រទេសរបស់ចិន បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីសេដ្ឋកិច្ចទីផ្សារនាំទំនិញដែកចូលមកក្នុងប្រទេសកម្ពុជា ក៏ដូចជា ស្វែងយល់ពីលក្ខណៈពិសេសរបស់កំពង់ផែ និងការអភិវឌ្…
អានបន្ថែម
ឧសភា០៨ ទស្សនកិច្ចសិក្សាស្វែងយល់ពីការងារប្រតិបត្តិការ និងការអភិវឌ្ឍន៍របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
៨ ឧសភា ២០១៦Sunnguonនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង០៩ៈ០០នាទីព្រឹក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអនុញ្ញាតអោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង សាកលវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន២០០នាក់ធ្វើទស្សនកិច្ចសិក្សាដើម្បីអោយក្រុមនិស្សិតបានស្វែងយល់ពីការងារប្រតិបត្តិក…
អានបន្ថែម
ឧសភា០៦ ទស្សនកិច្ចសិក្សាពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសវិនិយោគពាក់ពន្ធ័នឹងកំពង់ផែ
៦ ឧសភា ២០១៦Sunnguonនៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកអគ្គនាយករងអាជីវកម្មកំពង់ផែ បានទទួលជួបគណ:ប្រតិភូក្រុមហ៊ុនថៃ Thai Listed Companies Association ដើម្បីទស្សនកិច្ចសិក្សាពីការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសវិនិយោគពាក់ពន្ធ័…
អានបន្ថែម
ឧសភា០១ ក្រុមបាល់ទាត់យុវជនកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រកួតមិត្តភាពជាមួយ ក្រុមទាល់ទាត់យុវជនស្រុកព្រៃនប់
១ ឧសភា ២០១៦Sunnguonនៅរសៀលថ្ងៃទី ០១ ឧសភា ឆ្នាំ ២០១៦ ក្រុមបាល់ទាត់យុវជនកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រកួតមិត្តភាពជាមួយ ក្រុមទាល់ទាត់យុវជនស្រុកព្រៃនប់ ៕
អានបន្ថែម
ឧសភា០១ ការកែសម្រួលតារាងតម្លៃលើកដាក់កុងតេន័រនៅទីលាន (Lo-Lo Charge)
១ ឧសភា ២០១៦Sunnguonយោងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធី សំណេះសំណាលជាមួយកម្មករ កម្មការិនី បុគ្គលិក កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាឱកាសទិវាពលកម្មអន្តរជាតិលើកទី ១៣០ ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមធ្វើការកែសម្រួលតា…
អានបន្ថែម
ឧសភា០១ អបអរសាទរ ខួបលើកទី ១៣០ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា
១ ឧសភា ២០១៦Sunnguonនៅវេលាម៉ោង០៧ៈ០០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦នេះ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសអបអរសាទរ ខួបលើកទី ១៣០ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ដែលប្រារព្ធធ្វើឡើងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៕
អានបន្ថែម
មេសា២៦ អង្គប្រជុំដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ និងដោះស្រាយជូនអតិថិជនអ្នកប្រើប្រាស់ផែ និងអ្នករត់ការជើងសារគយ
២៦ មេសា ២០១៦Sunnguonនៅព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ រួមនឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបើកអង្គប្រជុំដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ និងដោះស្រាយជូនអតិថិជនអ្នកប្រើប្រាស់ផែ និងអ្នករត់ការជើងសារគយ ។
អានបន្ថែម
