25-Oct-2026

សេចក្តីជូនដំណឹង

ការជ្រើសរើសបេក្ខជនឈរឈ្មោះជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន សម្រាប់ជាសមាជិកក្រុមប្រឹក្សាភិបាល កំពង់ផស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៨ (លើកទី២)

adminសេចក្តីជូនដំណឹង
ចែករំលែក
ការជ្រើសរើសបេក្ខជនឈរឈ្មោះជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន សម្រាប់ជាសមាជិកក្រុមប្រឹក្សាភិបាល កំពង់ផស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៨ (លើកទី២)

កំពង់ផស្វយ័តក្រុងព្រះសីហនុ (កសស) សហគ្រាសសាធារណៈ បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជាសាធារណៈ​នៅលើផ្សារ​មូលបត្រ​កម្ពុជា នាថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៧ ។ កសស ជាកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅ ដែលដើរតួនាទីជាប្រតិបត្តិករផែ និង​អាជ្ញាធរផែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមលក្ខន្តិកៈរបស់ កសស ក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ត្រូវមានសមាសភាពចំនួន០៧ (ប្រាំពីរ)រូប ដែលក្នុងនោះ ០១ (មួយ) រូប ជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន ។

អាស្រ័យហេតុនេះ កសស មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ កសស នឹង​ចាប់ផ្តើម​ទទួលពាក្យ​របស់បេក្ខជនដែលមានបំណងឈរឈ្មោះជាអភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន សម្រាប់​ដាក់ជូន​មហាសន្និបាត​ភាគហ៊ុនិកលើកទី៤ ធ្វើការបោះឆ្នោតជ្រើសតាំងជា សមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៨ ដែលមានរយៈពេល ០៣ (បី) ឆ្នាំ ។

ចុច Link ខាងក្រោមដើម្បីចូលមើលរបាយការណ៍៖

1. ការជ្រើសរើសបេក្ខជនឈរឈ្មោះជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន សម្រាប់ជាសមាជិកក្រុមប្រឹក្សាភិបាល កំពង់ផស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៨ (លើកទី២)

2. Recruitment of the candidate of Non-Executive Director As a representative of the private shareholders for the 8th mandate (Second Time)

ឯកសារភ្ជាប់

ចែករំលែក

អត្ថបទពាក់ព័ន្ធ

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងរីករាយស្តាប់សំណួរដ៏មានតម្លៃរបស់អ្នកជានិច្ច។

ទំនាក់ទំនងយើង