ការជ្រើសរើសបេក្ខជនឈរឈ្មោះជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន សម្រាប់ជាសមាជិកក្រុមប្រឹក្សាភិបាល កំពង់ផស្វយ័តក្រុងព្រះសីហនុ អាណត្តិទី៨

កំពង់ផស្វយ័តក្រុងព្រះសីហនុ (កសស) សហគ្រាសសាធារណៈ បោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនៅលើផ្សារមូលបត្រកម្ពុជា នាថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៧ ។ កសស ជាកំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅ ដែលដើរតួនាទីជាប្រតិបត្តិករផែ និងអាជ្ញាធរផែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមលក្ខន្តិកៈរបស់ កសស ក្រុមប្រឹក្សាភិបាលអាណត្តិទី៨ ត្រូវមានសមាសភាពចំនួន០៧ (ប្រាំពីរ)រូប ដែលក្នុងនោះ ០១ (មួយ) រូប ជាអភិបាលមិនប្រតិបត្តិតំណាងភាគហ៊ុនិកឯកជន ។
អាស្រ័យហេតុនេះ កសស មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ កសស នឹងចាប់ផ្តើមទទួលពាក្យរបស់បេក្ខជនដែលមានបំណងឈរឈ្មោះជាអភិបាលមិនប្រតិបត្តិ តំណាងភាគហ៊ុនិកឯកជន សម្រាប់ដាក់ជូនមហាសន្និបាតភាគហ៊ុនិកលើកទី៤ ធ្វើការបោះឆ្នោតជ្រើសតាំងជា សមាជិកក្រុមប្រឹក្សាភិបាល សម្រាប់អាណត្តិទី៨ ដែលមានរយៈពេល ០៣ (បី) ឆ្នាំ ។
ចុច Link ខាងក្រោមដើម្បីចូលមើលរបាយការណ៍៖
ឯកសារភ្ជាប់
អត្ថបទពាក់ព័ន្ធ

ការអញ្ជើញចូលរួមដេញថ្លៃ សម្រាប់ការងារសាងសង់គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មីកំពង់ផែក្រុងព្រះសីហនុ

ការបង្ហាញព័ត៌មានទាន់ពេល(១២ សីហា ២០២៦) ទាក់ទងនឹង ចំណេញឬខាត(ទម្រង់ ង.១)

